Monday, November 7, 2011

Cambodia Rice: Khmer Poem: Rice is Mother God-ស្រូវជាព្រះមេ


Cambodia Rice: Khmer Poem: Rice is Mother God-ស្រូវជាព្រះមេ

ស្រូវជាព្រះមេ
ស្រូវជាព្រះមេ តាំងពីបុព្វេ ផ្តល់ស្បៀងអាហារ
ដល់សត្វនិងមនុស្ស តន្ទ្រព្រហ្មទេវតា រស់មានសង្ខារ
ពាសពេញសកល។

ស្រូវជាវប្បធម៌ តំណាងបវរ ខ្មែរបានសម្គាល់
ធ្វើបុណ្យដារលាន ច្រត់ព្រះនង្គ័ល រំលឹកនឹកដល់
ស្រូវអ្នកមានគុណ។

ស្រូវជាសេដ្ឋកិច្ច លើកស្ទួយជានិច្ច មាសប្រាក់ទ្រព្យធន
ចំណូលជូនជាតិ យ៉ាងច្រើនពេកពន់ ទុកធ្វើជាទុន
កសាងជាតិខ្មែរ។

ស្រូវជាជីវិត គ្រប់គ្នាត្រូវគិត អភិវឌ្ឍកែ
លំអពូជស្រូវ វិជ្ជាដាំថែ រក្សាដីស្រែ
អោយគង់វង្សនៅ។

ស្រូវសូមប្រណី គ្រប់រាស្រ្តមន្ត្រី ជួយដាំថែស្រូវ
បង្កើនភោគផល ច្រើនគ្រប់រដូវ សម្រេចទិសដៅ
អភិវឌ្ឍន៍ជាតិ។


The text above written in Khmer Unicode, if you can not read, please download and install the Khmer Unicode here!

More about Cambodia Rice Exporter, please visit: http://www.cambodiaorganic.com/
Cambodia tours=> http://www.tourismindochina.com/cambodia/tours/
Vietnam tours=> http://www.tourismindochina.com/vietnam/tours/
Laos tours=> http://www.tourismindochina.com/laos/tours/

Read more...
Copyright © 2011 CambodianRice.blogspot.com, Managed by Signature of Asia- Cambodia Rice Exporter All rights reserved.